ក្លាយជាអ្នកលក់ ជាមួយដើរញ៉ាំ
Written 24 October 2022សេចក្តីផ្តើម
ក្នុងការក្លាយជាអ្នកលក់ជាមួយ ដើរញ៉ាំម្ចាស់ហាងត្រូវធ្វើការបង្កើតគណនីជាមុនសិន។ ដើម្បីធ្វើការបង្កើតគណនីបានម្ចាស់ហាត្រូវអនុវត្តន៍តាមវិធីខាងក្រោម៖
I. ចុះឈ្មោះជាអ្នកលក់៖
1. អ្នកត្រូវបញ្ចូលឈ្មោះភោជនីយដ្ឋាន ឬរមណីយដ្ឋានរបស់ខ្លួន។ ឈ្មោះហាងដែលបានបញ្ចូលនៅផ្នែកនេះនឹងត្រូវ
បង្ហាញនៅក្នុងដើរញ៊ាំ Mobile App ក្រោយពេលភោជនីយដ្ឋានរ ឬហាងបស់អ្នក ត្រូវបាន Approved
ពី DerNham Admin។
Note: ឈ្មោះហាងរបស់អ្នកគួរតែដូចឈ្មោះពិតប្រាកដ ឬក៏ដូចឈ្មោះដែលអ្នកតែងប្រើប្រាស់ក្នុងបណ្តាញសង្គម។
ការប្រើប្រាស់ឈ្មោះបែបនេះនឹងជួយអោយអតិថិជនស្វែងរកអ្នកនៅលើដើរញ៉ាំកាន់តែងាយស្រួល។
អ្នកត្រូវបញ្ចូលនាមខ្លួន និងនាមត្រកូលរបស់អ្នក លេខទូរស័ព្ទ និង Email។
Note: សូមបញ្ចូលលេខទូរស័ព្ទ និង Emailដែលអ្នកតែងប្រើប្រាស់ ជាប្រចាំ។
2. អ្នកត្រូវបញ្ចូលទីតាំង និងអាស័យដ្ឋានរបស់អ្នកដែលរួមមាន ខេត្ត/ក្រុង តំបន់ហាងឬភោជនីយដ្ឋាន និងអាស័យដ្ឋានជាក់លាក់របស់អ្នក។
Note: សូមជ្រើសរើសអាស័យដ្ឋានដែលត្រឹមត្រូវជាមួយនឹង អាស័យដ្ឋានរបស់ហាងអ្នកបច្ចុប្បន្ន។ អាស័យដ្ឋាននេះនឹងជួយ អោយអតិជនស្វែងរកទិសដៅ ទៅហាងរបស់អ្នកកាន់តែងាយស្រួល
3. អ្នកត្រូវបញ្ចូលឈ្មោះអ្នកប្រើប្រាស់(Username) និងពាក្យសំងាត់។ ឈ្មោះនិងពាក្យសំងាត់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ អោយអ្នកធ្វើការ Login ចូលទៅកាន់ DerNham Vendor Appនិង DerNham Portal។
Note: ពាក្យសំងាត់របស់អ្នកត្រូវមានតួរអក្សរយ៉ាងតិច 6តួរដែល រួមមាន លេខ និងអក្សរ
4. សូមអាននូវ Term of use និង Agreement របស់ DerNham។ បន្ទាប់សូម tick យកប្រអប់ទាំងពីរ។
5. សូមពិនិត្យពត៌មានរបស់អ្នកឡើងវិញ នៅពេលដែលលោកអ្នករួច រាល់សូមចុច ប៊ូតុង Submit។ ពេលដែលការ Submit ប្រព្រឺត្តដោយជោគជ័យនឹងមានបង្ហាញដ Pop-Up បញ្ចាក់ជោគជ័យ។ លោកអ្នកនឹងត្រូវបាននាំទៅកាន់ DerNham vendor login extranet
Note: ដើម្បីស្នើរសុំធ្វើជា vendor នៅលើ derNham។ការស្នើរសុំរបស់ អ្នកត្រូវបាន អនុញ្ញាត ឬបដិសេធនឹង ត្រូវបានឆ្លើយតបតាមរយៈ ខលឬឆាត
II. ការLogin៖
1. Username ឈ្មោះអ្នកប្រើប្រាស់ដែលអ្នកបានបង្កើត
2. Password លេខកូដសម្ងាត់
3. Login ក្រោយពេលអ្នកបំពេញ Username និង Password រួចរាល់សូម ចុចប៊ូតុង Login
4. RegisterNow នៅពេលដែលយើងមិនទាន់មានAccount
Note: អ្នកអាច Login ចូល DerNham Portal និងApp បានបន្ទាប់ ពី Vendor របស់អ្នកត្រូវបាន
Approve ពី dernham admin ជាមុនសិន។